Feature

លោក Xi ​Jinping ​ប្រធានរដ្ឋចិន​ប្រកាសពី​វិធានការ​សំខាន់ៗ​របស់ចិន​សម្រាប់គាំទ្រ​ការអភិវឌ្ឍ​បញ្ញាសិប្បនិមិ្មត​សកល​

ព្រឹកថ្ងៃទី១៧​ខែកក្កដា ​លោក Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​អញ្ជើញចូលរួម​ពិធីបើក​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ២០២៦និង​​កិច្ចប្រជុំ​កម្រិតខ្ពស់​ស្តីពី​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​សកល​និងថ្លែងសុន្ទរកថាគន្លឹះនៅសាល​សន្និសីទ​ពិភពលោក​ក្រុងសៀង​ហៃ ។

លោក Xi ​Jinping ​បានប្រកាសថា ​ដើម្បីគាំទ្រ​បន្ថែមទៀត​ចំពោះ​​ការអភិវឌ្ឍ​បញ្ញាសិប្បនិមិ្មតសកល​​និងជំរុញ​ការកសាងសមត្ថភាព​បញ្ញាសិប្បនិមិ្មតសកល​ នៅរយៈពេល​៥ឆ្នាំខាង​មុខនេះ ​ចិននឹងផ្តល់​ឱកាស​បណ្តុះបណ្តាល​ជំនាញ​បញ្ញាសិប្បនិមិ្មត​ចំនួន៥​ពាន់នាក់​ចំពោះ​ប្រទេសកំពុង​អភិវឌ្ឍន៍ ។​

កសាង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ខាងការប្រើប្រាស់​បញ្ញាសិប្បនិមិ្មត​អន្តរជាតិ​ដែលធ្វើការ​ជាមួយ​អាស៊ាន ​សហភាព​អារ៉ាប់ ​សហភាពអាហ្វ្រិក​ សហគមន៍​អាមេរិកឡាទីន ​អង្គការសហប្រតិបត្តិការ​សៀងហៃនិង​ប្រទេស ​BRICS ​។ ​ជំរុញ​ការកសាង​គម្រោងផ្តល់​​សញ្ញាព្រមាន​ខាង​ឧតុនិយម​​ឈ្មោះ “Mazu” ​​នៅប្រទេស​ចំនួន​៣០ ​ដើម្បី​ការពារ​សុវត្ថិភាព​គ្រប់ក្រុមគ្រួសារ​​និងសន្តិសុខ​នៅតំបន់នានា​លើ​ពិភពលោក ៕

To Top