លោក គន់ គីម ៖ អាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនបញ្ជូន និងបែងចែកទឹក ស្រោចស្រពស្រូវកំពុងខ្វះទឹក
ភ្នំពេញ ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការបញ្ជូន និងបែងចែកទឹកសម្រាប់ស្រោចស្រពលើផ្ទៃដី ស្រូវវស្សាដែលកំពុងជួបប្រទះនូវកង្វះខាតទឹក។

ការណែនាំរបស់លោក គន់ គីម ក្នុងឱកាសអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងជួបសំណេះសំណាលជាមួយប្រជាកសិករជួបបញ្ហាខ្វះទឹកស្រោចស្រពស្រូវ នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

លោក គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវពន្លឿនការបញ្ជូន និងបែងចែកទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាដែលកំពុងជួបប្រទះនូវកង្វះខាតទឹក។

លោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានសំណូមពរដល់ប្រជាកសិករ នៅផ្នែកខាងលើដែលទទួល បានទឹកស្រោចស្រពខ្លះហើយសូមមានការយោគយល់ កុំដណ្ដើមយកទឹក ដើម្បីឱ្យទឹកបានធ្លាក់ដល់ផ្នែកខាងក្រោម៕













