ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប Mercedes មួយគ្រឿងពាក់ស្លាកលេខ កម្ពុជា HSH .9987 សង្ស័យម្ចាស់រថយន្តបើកបរក្នុងស្ថានភាពស្រវឹងបានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើករថយន្តស៊េរីទំនើប Mercedes មួយគ្រឿងពាក់ស្លាកលេខ កម្ពុជា HSH .9987 សង្ស័យក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កង់មុខម្ខាងទៅមុខលេងរួច។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង០៤ទាបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត២១៧ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករា ជធានីភ្នំពេញ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចាកចេះពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការរបស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

To Top