ព្រឹទ្ធសភា-រដ្ឋសភា បើកកិច្ចប្រជុំ ត្រៀមធ្វើជាម្ចាស់ផ្ទះ “សន្និសីទប្រធានសភា នៃអន្តរសភា” លើកទី២
ភ្នំពេញ ៖ ព្រឹទ្ធសភា និងរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ “សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២” នាខែសីហាខាងមុខ ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងរៀបចំផែនការការងារឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងផ្នែកខ្លឹមសារ ពិធីការ និងសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការ “សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២” ដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ គឺជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ៕
















