លោកWang Yi ជួបសន្ទនា ជាមួយលោកកៅ គឹមហួន អគ្គលេខាធិការអាស៊ាន
ថ្ងៃទី២១ ខែកក្កដា លោកWang Yiសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាមួយលោកកៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
លោកWang Yiបានលើកឡើងថា ប្រទេសចិន តែងតែប្រកាន់ខ្ជាប់នូវសមភាព រវាងប្រទេសធំនិងប្រទេសតូច និងប្រកាន់ខ្ជាប់គោលនយោបាយសុខដុមរមនាជាមួយប្រទេសជិតខាង ។ ឆ្នាំ២០២៦ គឺជាខួប៥០ឆ្នាំ នៃការចុះហត្ថលេខាលើ«សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍»។
ចិនជាប្រទេសធំ ដែលបានចូលរួមសន្ធិសញ្ញានេះមុនគេបង្អស់ ដែលបានជំរុញឱ្យប្រទេសធំៗដទៃទៀត ចូលរួមជាបន្តបន្ទាប់ ដែលលើកកម្ពស់ឋានៈអន្តរជាតិរបស់អាស៊ាន។ភាគីចិននឹងបន្តគាំទ្រអាស៊ានក្នុងការកសាងសហគមន៍ជោគវាសអាស៊ាននិង គាំទ្រអាស៊ានឱ្យពឹងផ្អែកលើខ្លួនឯង ។
ជាការឆ្លើយតប លោកកៅ គឹមហួន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងអាស៊ាននិងចិន និងសមិទ្ធផល នៃសហប្រតិបត្តិការប្រាកដប្រជារបស់ភាគីទាំង២ លោកសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានគាំទ្រមជ្ឈភាពអាស៊ានក្នុងក្របខ័ណ្ឌតំបន់ ។ អាស៊ានរំពឹងទុកថា ចាត់ទុកខួប៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងអាស៊ាននិងចិនជាកាលានុវត្តភាពមួយ ដើម្បីបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរ ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគនិងសេដ្ឋកិច្ចឌីជីថល ជាដើមមានភាពកាន់តែស៊ីជម្រៅ រៀបចំសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជានកាន់តែច្រើន ដើម្បីជំរុញឱ្យទំនាក់ទំនងអាស៊ាន-ចិនទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែធំ ៕









