លោក បណ្ឌិត ប្រាំង ជលសា អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ស្ថិតនៅ ភូមិអន្សាចំបក់ ស្រុកក្រគរ
ពោធិ៍សាត់÷នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក បណ្ឌិត ប្រាំង ជលសា អគ្គនាយក អគ្គិសនីកម្ពុជា និងជាប្រធានចុះជួយស្រុកក្រគរ-កណ្តៀង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ពេទ្យ យុវជន និងចាស់ទុំ សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិ អន្សាចំបក់ ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់។

ក្នុងឱកាសនោះ លោកបណ្ឌិត បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ បុគ្គលិកសុខាភិបាល យុវជន និងប្រជាពលរដ្ឋ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលដ្ឋាន រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

លោក បណ្ឌិត ក៏បានលើកទឹកចិត្ត ឱ្យគ្រប់ភាគីបន្តពង្រឹងសាមគ្គីភាព សហការគ្នាយ៉ាងជិតស្និទ្ធ អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។

កម្មវិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្មារតីសាមគ្គីភាព ដោយអ្នកចូលរួមទាំងអស់ បានបង្ហាញការគាំទ្រ និងប្តេជ្ញាចិត្តរួមគ្នាបន្តអភិវឌ្ឍ ស្រុកក្រគរ-កណ្តៀងឱ្យមានការរីកចម្រើនបន្ថែមទៀត។








អត្ថបទនេះដោយ ÷ ខេម៉ា | ដើមអម្ពិល









