Feature

អ្នកនាំពាក្យ ៖ រោងច​ក្រ​សហ​គ្រាស​មួយចំនួ​ន ដែល​នៅ​ជុំវិញ​ខេត្តបន្ទាយ​មាន​​ជ័យ បាន​ទទួល​យក​កម្ម​ករ ​ពី​រោង​ចក្រ ហាយ-ថេកជា​បន្ត​បន្ទាប់

ភ្នំពេញ៖ ក្រុម​ហ៊ុន ស៊ិនគិ អ៊ឹម​ភើ​រៀល ខេមបូឌៀ​(Sunky Apparel Cambodia) ដែលស្ថិត​នៅតំបន់​សេ​ដ្ឋ​កិច្ចពិ​សេស​ខេត្ត​កំពង់​ឆ្នាំង និងរោង​ចក្រ​ផ្សេងៗ​ទៀត ដែល​​ស្ថិត​នៅ​ជុំវិញ ​ខេត្ត​បន្ទាយ​មានជ័យ បាន​ទទួ​ល​យក​បង​ប្អូន​កម្មករ​របស់​ក្រុមហ៊ុន ហាយ-ថេក អឹភែរឹល​(ខេម​បូឌា​)ជាប​ន្ត​បន្ទាប់ ក្រោយពី​ក្រុមហ៊ុន​បានប្រកា​សបិទ​ ដំ​ណើ​រការអាជីវកម្មត្រឹមខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។

លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈបា​នថ្លែងថា ក្រុមហ៊ុន​យល់ព្រ​មទូទាត់​ប្រា​ក់​បញ្ចប់​កិច្ចស​ន្យា​ការ​ងារ ប្រាក់​ឈ្នួលចុ​ង​ក្រោយ, ប្រាក់​បំណាច់ជួ​សការ​ឈប់ស​ម្រាក​ប្រ​ចាំឆ្នាំ​ដែល​នៅ​សល់, ប្រាក់បំ​ណាច់​ជួសការជូ​នដំណឹង​មុន និង​​ប្រាក់បំ​ណា​​ច់អតីតភា​ពការងារ ឆមាសទី២ ឆ្នាំ២០២៦ និងប្រា​ក់​អត្ថ​ប្រ​យោជន៍​ផ្សេងៗ​ទៀតដែ​លអនុ​លោ​មទៅ​តាមច្បា​ប់។

លោកបន្តថា កា​រឯកភាពក្នុង​ដំណោះ​ស្រាយ​នេះ ក្រោយ​ពី​មន្រ្តី​ជំនាញ​របស់​ក្រសួ​ងការងារ និងបណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ បាន​ចុះទៅ​សម្រប​សម្រប និងជួយរ​កដំ​ណោះ​ស្រាយ​សម​រម្យ​ជូន​កម្មកនិ​យោ​ជិត និយោ​ជក និង​សហជីព ដើម្បី​ទូទា​ត់អត្ថប្រយោ​ជន៍​ផ្សេងៗ​ទៅតាម​ច្បាប់។ ជាលទ្ធ​ផល​ភាគីពាក់ព័​ន្ធទាំងអ​ស់បាន​យល់ព្រ​មទ​ទួល​យក​ដំណោះ​ស្រា​យ ដោយ​មិនមាន​បញ្ហា​ជំទាស់អ្វី​នោះទេ។

អ្នកនាំពាក្យ​បញ្ជាក់​ថា៖«ចំពោះ​បងប្អូនកម្មក​រដែលធ្លា​ប់​ធ្វើ​ការ​ងារនៅ​រោងច​ក្រហា​យ-ថេកមួយ​ចំនួនបា​នរកកា​រ​ងា​រថ្មី ហើយ​ខ្លះទៀត​ទទួលបានកា​រងា​រជាមួយ​រោង​ចក្រ ស៊ិន​គិ នៅ​ខេត្តកំ​ព​ង់ឆ្នាំង និង​រោង​ចក្រមួយ​ចំនួ​នទៀត ដែល​ស្ថិតនៅ​ជុំវិញ​ខេត្តបន្ទា​យ​មា​នជ័យ ដើម្បីទទួលបាន​ប្រាក់​ចំណូ​លប្រចាំខែ​បន្តទៀ​ត»។

លើសពីនេះទៀត លោ​ក ស៊ុន មេសា បានអំពាវនា​វដល់​បង​ប្អូ​ន​កម្មករនិ​យោជិ​តមួយចំនួន​ទៀត ដែលមិន​ទាន់​សម្រេ​ច​ចិត្ត​ធ្វើកា​រ​នៅរោងចក្រ​ផ្សេង ក៏​អាចដាក់​ពាក្យ​ស្វែង​រក​កា​រងារថ្មី​តាម​រយៈទីភ្នាក់ងា​រជាតិមុខរបរ និងកា​រ​ងារ(NEA) នៃក្រសួ​ងការងារ ដែលបាន​ចុះទៅ​ដល់ទី​តាំ​ងក្រុ​មហ៊ុន ដើម្បី​រងចាំជួ​យសម្របសម្រួលផ្គូផ្គងការ​ងារ​ផ្សេង​ទៀ​ត​ទៅ​តាមចំណ​ង់ចំ​ណូលចិ​ត្តរ​ប​ស់បងប្អូន»។

ជាមួយគ្នានេះ ក្រសួងបានរំឭ​កដល់បងប្អូនក​ម្មករនិ​យោ​ជិត​អញ្ជើ​ញមកទូ​ទាត់​បើក​ប្រាក់​ឈ្នួល និងប្រា​ក់បំណា​​ច់​ផ្សេ​ងៗ ចាប់​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២​០២៦​តទៅ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែសី​ហា ឆ្នាំ​២០២៦ នៅ​ក្នុងរោ​ងចក្រ ហាយ-ថេក ក្នុង​តំប​ន់សេដ្ឋកិ​ច្ចពិសេស​ប៉ោយប៉ែ​តអូរនាង ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​៕

To Top