អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ ម៉ាស៊ីន Computer Laptop, Computer Desktop, Printer, Scanner, Digital Cameraនិង My Cloud Ex2 Ultra 2-Bay សម្រាប់ផ្គត់ផ្គង់ ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ ម៉ាស៊ីន Computer Laptop ចំនួន ១០គ្រឿង, Computer Desktop ចំនួន ១៩គ្រឿង, Printer ចំនួន ១៥គ្រឿង, Scanner ចំនួន ០២គ្រឿង, Digital Camera ចំនួន ០១គ្រឿង និង My Cloud Ex2 Ultra 2-Bay ចំនួន ០២គ្រឿង សម្រាប់ ផ្គត់ផ្គង់ ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២៦ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២៦ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។
ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាព ជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃ បានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕










