Feature

សម្ដេចធិបតី ក្រើនរម្លឹកប្រជាជាតិខ្មែរ ឱ្យប្រែក្លាយការឈឺចាប់ ពីការឈ្លានពានទឹកដី ពីសំណាក់យោធាថៃ ទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់ ពីការឈ្លានពានទឹកដីពីសំណាក់យោធាថៃ ទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ការពារជាតិ និងធនធានមនុស្ស ជាដើម។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិ និងវីរកង រាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុង ឈរជើងនៅជួរមុខដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសាន្តរបស់ប្រជាជន៕

To Top