ការស្ទង់មតិរបស់ CGTN ៖ ប្រទេសក្នុងតំបន់ គួរក្តាប់សិទ្ធិគាំពារ សន្តិភាពនិងស្ថិរភាព នៅសមុទ្រចិនខាងត្បូង ដោយខ្លួនឯង
ពីខែមិថុនាដល់ខែកក្កដា ឆ្នាំ ២០២៦ នេះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិ ដែលមានការចូលរួមពី អ្នកផ្តល់បទសម្ភាសន៍ចំនួន 2664 នាក់មកពីទេសចំនួន ៦ គឺឥណ្ឌូនណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន និងសិង្ហបុរី បង្ហាញថា មហាអំណាចក្រៅតំបន់ជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង ជាកត្តា ដ៏សំខាន់ដែលបង្កភាពតានតឹង នៅក្នុងតំបន់ ជម្លោះសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយ ដោយសន្តិវិធី និងដោយម្ចាស់ការបានក្លាយជាគំនិត ឯកភាពរួម របស់អ្នកផ្តល់បទសម្ភាសន៍ ។
ក្នុងចំណោមនោះ អ្នកផ្តល់បទសម្ភាសន៍ចំនួន 84.6% សម្គាល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយ តាមច្បាប់អន្តរជាតិ និងតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សាដោយសន្តិវិធី ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 64.3% សម្គាល់ឃើញថា ការជ្រៀតជ្រែកពីមហាអំណាច ក្រៅតំបន់ធ្វើឱ្យភាគីជម្លោះមួយចំនួន ពឹងផ្អែកលើការគាំទ្រពីខាងក្រៅ ជាជាងការសន្ទនាក្នុងតំបន់ ដែលកាត់បន្ថយ សមត្ថភាពដោះស្រាយជម្លោះ ក្នុងតំបន់ដោយម្ចាស់ការ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 74.4% សម្គាល់ឃើញថា ការជ្រៀតជ្រែកជាបន្តបន្ទាប់របស់ហាអំណាចក្រៅតំបន់ នឹងធ្វើឱ្យភាពតានតឹង ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ហើយនឹងគំរាមកំហែង ដល់ពាណិជ្ជកម្មនិងសន្តិសុខ ថាមពលសកល ។
ប្រវត្តិសាស្ត្រនិងការពិត បានបង្ហាញឱ្យឃើញម្តងហើយម្តងទៀត នូវហេតុផលថា ៖ នៅពេលដែលសិទ្ធិស្វ័យភាព ក្នុងការដោះស្រាយបញ្ហា ក្នុងតំបន់ធ្លាក់ទៅក្នុងដៃ របស់ប្រទេសក្រៅតំបន់ ផលប្រយោជន៍ នឹងបានទៅលើអ្នកកកូរកកាយ ស្ថានការណ៍ ខណៈអ្នកដែលរងគ្រោះគឺប្រទេសក្នុងតំបន់ ៕









