Feature

លោកបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុន Bete Group និងក្រុមហ៊ុន Nanning Rail Transit Sci-Tech Innovation Investment Co., Ltd.

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Bete Group ដែលមានទីតាំងនៅក្រុងចេងទូ (Chengdu) និងក្រុមហ៊ុន Nanning Rail Transit Sci-Tech Innovation Investment Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Nanning Rail Transit Group ដែលមានទីតាំងនៅតំបន់ស្វយ័តក្វាងស៊ី (Guangxi) ប្រទេសចិន ដើម្បីពិភាក្សាអំពីឱកាស នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងស្វែងយល់អំពីផលិតផល និងដំណោះស្រាយសំខាន់ៗ របស់ក្រុមហ៊ុន រួមមាន ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (MaaS) សម្រាប់វិស័យកសិកម្ម ដំណោះស្រាយឌីជីថល សម្រាប់សម្ភារៈកសិកម្ម និងសេវាកម្មហិរញ្ញប្បទានជនបទ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB៕

To Top