Feature

ក្រសួងការងារ បាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និងអត្ថប្រយោជន៍សង្គមទៅជូនយុវជន អតីតពលករ និងប្រជាជនមូលដ្ឋាន ក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាស ការងារជាង ៩ម៉ឺនកន្លែង រួមទាំង​អត្ថប្រយោជន៍សង្គម និងឱកាសអាហារូបករណ៍ សិក្សាដោយឥតគិតថ្លៃទៅជូនយុវជន បងប្អូនអតីតពលករ និង​ប្រជា​ជន​មូល​ដ្ឋាន​ក្នុង​ខេត្ត​កំពង់​ចាម នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។

វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនៅថ្ងៃទី២៤ ខែកក្កដា នៅក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់ និងនៅថ្ងៃទី២៥ ខែកក្កដា នៅក្នុងបរិវេណវត្តនគរបាជ័យ ខេត្តកំពង់ចាម ដែល​ចាប់ផ្ដើម ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា វេទិការការងារ សន្តិសុខសង្គម និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ នឹងនាំយកឱកាសការងារសរុបចំនួន ៩២,៨២៣កន្លែង សម្រាប់បងប្អូនអតីតពលកដែលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នក​ស្វែង​រក​ការ​ងារធ្វើអាចដាក់ពាក្យភ្លាម សម្ភាសភ្លាម និងទទួលបានការងារភ្លាមៗផ្ទាល់តែម្ដង។ បន្ថែមពីលើនេះគឺ ការទទួលបាននូវ​អាហារ ភេសជ្ជៈ ការដឹក​ជញ្ជូន​ទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផងដែរ៕

To Top