លោក ផន រឹម ៖ ម្ចាស់សាឡាង ដឹកអ្នកដំណើរ ត្រូវទទួលខុសត្រូវ ក្រោយប៉ះទង្គិច ជាមួយសាឡុងដឹកខ្សាច់
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា មានករណីប៉ះទង្គិចគ្នាមួយ បានកើតឡើងរវាងសាឡាងដឹកអ្នកដំណើរ និងសាឡុងដឹកខ្សាច់ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ ។
ប៉ុន្តែទោះបីមិនប៉ះពាល់ដល់អាយុជីវិតក៏ដោយ ក៏ម្ចាស់អាជីវកម្មដរចម្លងត្រូវចេញមុខទទួលខុសត្រូវ ចេញមុខសូមទោស និងសន្យាមិនឱ្យហេតុការណ៍ដូចគ្នានេះកើតឡើងជាថ្មីឡើយ។
លោក ផន រឹមបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃ២៧ កក្កដាថា ក្រុមការងារជំនាញកំពុង ចុះត្រួតពិនិត្យមើល ករណីនេះបន្ថែមទៀត ។
លោកបញ្ជាក់ថា “យើងខ្ញុំមានការសោកស្តាយចំពោះហេតុការណ៍ប៉ះទង្គិចរវាងសាឡាងដឹកអ្នកដំណើរ និងសាឡុងដឹកខ្សាច់ ដោយហេតុថាសាឡាងដឹកអ្នកដំណើរមានបញ្ហាបច្ចេកទេស” ៕









