Feature

លោកបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយ តំណាងសមាគម បណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព ជនភៀសសឹក នៅខេត្តព្រះវិហារ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយតំណាង សមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្តអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្មរួមមាន៖ វារីវប្បកម្ម, ផលិតកម្មគោសាច់ និងផលិតកម្មចំណី និងស្មៅ, អាជីវកម្មចិញ្ចឹមមាន់យកស៊ុត និងសាច់, អាជីវកម្មចិញ្ចឹមទាយកស៊ុត និងសាច់, ការដាំបន្លែ ក្នុងផ្ទះសំណាញ់ និងកន្លែងប្រមូលផ្តុំនិងចែកចាយបន្លែ នៅខេត្តព្រះវិហារ តាមរយៈការវិនិយោគ ពីក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្មចម្បងៗ ក្នុងបរិបទសេដ្ឋកិច្ចចក្រា ដើម្បីកាត់បន្ថយថ្លៃម្ហូបអាហារ រវាងជនបទនិងទីក្រុង, ពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់ ព្រមទាំងលើកកម្ពស់ជីវភាពជនភៀសសឹក៕

To Top