Feature

រដ្ឋមន្រ្តីមហាផ្ទៃ អញ្ជេីញបិទវេទិកា​ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លេីកទី៧

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីបិទ វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល» នៅទីស្ដីការក្រសួងមហាផ្ទៃ ។

សូមជម្រាបជូនថា វេទិកាលើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល» ដែលមានអត្ថន័យសំខាន់បីយ៉ាងគឺ ៖

១-បញ្ជាក់អំពីការបន្តធានាសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល ក្នុងបរិបទថ្មី ដែលសកម្មភាពរដ្ឋបាល និងសេវាសាធារណៈ កំពុងផ្លាស់ប្តូរពីបែបប្រពៃណី ទៅបែបឌីជីថល។ ការចុះបញ្ជី ការដាក់ឯកសារ ការទទួលសេវា និងការទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អាចប្រព្រឹត្តទៅកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព ។

២-បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយការចំណាយពេលវេលា និងចំណាយក្រៅផ្លូវការ ព្រមទាំងបង្កើនភាពងាយស្រួលសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

៣-រំលេចអំពីតម្រូវការថ្មីៗ ដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ដូចជា៖ សុវត្ថិភាពទិន្នន័យ ការប្រើប្រាស់ព័ត៌មានឌីជីថល ដោយការទទួលខុសត្រូវ ការគោរពក្រមសីលធម៌ ក្នុងបរិបទអនឡាញ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការធានាថាសកម្មភាព តាមប្រព័ន្ធឌីជីថលស្រប តាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

To Top