Feature

GGGI បន្តពង្រឹង និងពង្រីក កិច្ចប្រតិបត្តិការ ជាមួយកម្ពុជា លើការអភិរក្សជីវៈចម្រុះ និងឆ្លើយតបទៅ នឹងការប្រែប្រួល អាកាសធាតុ

ភ្នំពេញ ៖ កិច្ចព្រមព្រៀង បន្តកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តផែនការលើកិច្ចការបរិស្ថាន ក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៦-២០២៨ (Country Planning Framework 2026-2028) រវាងក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ត្រូវបានហត្ថលេខាដោយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Sang-Hyup Kim, នាយកប្រតិបត្តិ វិទ្យាស្ថាន GGGI នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ផែនការនេះ ផ្តោតជាសំខាន់ នៃកិច្ចសហការ ដើម្បីរួមគ្នាជំរុញ សកម្មភាពជាក់ស្តែងឆ្ពោះទៅកំណើនសេដ្ឋកិច្ចបៃតង ពង្រីកភាពបៃតង តាមរយៈការការពារធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ដោយអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកាប្រែប្រួលអាកាសធាតុ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្ត ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ វិទ្យាស្ថាន GGGI ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីរួមចំណែកធ្វើឱ្យកម្ពុជាមានភាពស្អាត មានភាពបៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឈានឆ្ពោះ ទៅការកសាងភាពធន់ និងការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ របស់ប្រជាជននិងប្រទេសកម្ពុជា។ លោក រដ្ឋមន្រ្តី បានថ្លែងថាពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការលើការងារបរិស្ថាន រួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា។

ក្នុងឱកាសនោះ លោក Sang-Hyup Kim បានសម្តែងការកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់លោក រដ្ឋមន្ត្រី ក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

To Top