លោក កឹម សុខុន អញ្ជើញចូលរួមពិតិត្យនិង អនុម័តលើលក្ខន្តិកៈសហគមន៍ និងការបោះឆ្នោត ជ្រើសរើសប្រធានសហគមន៍
ពោធិ៍សាត់÷នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក កឹម សុខុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងមហាសន្និបាតកំណើតដំបូង ការពិនិត្យ និងអនុម័តលើលក្ខន្តិកៈសហគមន៍ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព (ក្រូចពោធិ៍សាត់)និងការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឈុន សិរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, លោកប្រធាន ក.ប.ប ខេត្ត, លោកអភិបាលរង ក្រុង-ស្រុក ព្រមទាំងបងប្អូនកសិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យដំណាំក្រូចជាច្រើនរូបទៀត ។






អត្ថបទនេះដោយ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល









