Feature

លោក ប៉េង ពោធិ៍នា ផ្ញើសាររំលែកទុក្ខ មរណភាពមន្រ្តីខ្លួន ឈ្មោះ គួច លីមហាន ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ បង្កដោយស្រ្តីម្នាក់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានផ្ញើសាររំលែកទុក្ខជូនភរិយាលោក គួច លីមហាន បុគ្គលិកផ្នែកភូគព្ភសាស្ត្រ នៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះមរណភាពស្វាមីខ្លួន កាលពីរាត្រីថ្ងៃទី២៨ កក្កដា ដែលបង្កឡើងដោយស្រ្តីរូបស្រស់ស្អាតម្នាក់។

ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់ការពិភាក្សាគ្នាក្រោយស្រ្តីវ័យក្មេងម្នាក់ដែលគេដឹងថា ជាកូនស្រីអ្នកធំមានអំណាចម្នាក់បានបើករថយន្តសេរីទំនើប ម៉ាក់ “អវតា” បុកបុរសម្នាក់ឈ្មោះ គួច លីមហាន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ត្រង់ចំណុចបណ្ដោយផ្លូវ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នាម៉ោង១១និង៣០នាទីយប់ថ្ងៃ២៨ កក្កដា ហើយនោះធ្វើខ្លួនយ៉ាងព្រងើយកន្តើយ ដោយគ្មានការភ័យតក់ស្លុត ទាល់តែសោះ៕

To Top