អបអរសាទរ! សិស្សសាលា ប៊ែលធី អន្តរជាតិ ដែលបានទទួលជ័យជម្នះ ក្នុងកម្មវិធីប្រកួតជជែកដេញដោល យុវជនថ្នាក់ជាតិ ២០២៦ វគ្គផ្តាច់ព្រ័ត្រ
ភ្នំពេញ ៖ សូមកោតសរសើរប្អូនៗ សិស្សសាលា ប៊ែលធី អន្តរជាតិ ដែលបានទទួលជ័យជម្នះលេខ១ ក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «មានតែចំណេះដឹងមិនគ្រប់គ្រាន់ទេ យុវជនសតវត្សរ៍ទី២១ ត្រូវចេះប្រើប្រាស់ចំណេះដឹង ដើម្បីកសាងកម្ពុជា ឆ្ពោះទៅរកវិបុលភាព» (ក្រុមបដិសេធ) ខណៈជ័យលាភីលេខ២ បានទៅលើក្រុមសិស្សមកពីវិទ្យាល័យ ដំដែក ខេត្តសៀមរាប ។

កម្មវិធីនេះ ប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំធំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន គ្រូដឹកនាំ និងសិស្ស និស្សិតប្រមាណជាង ១៥៤៥នាក់ ។





