ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា បញ្ជាមន្រ្តីជំនាញស្វែងរក និងហៅក្រុមគ្រូតឿ មកអប់រំណែនាំ និងធ្វើកិច្ចសន្យា

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចាត់វិធានការជាបន្ទាន់ស្វែងរក និងហៅក្រុមផលិតវីដេអូខ្លីៗរបស់ក្រុមគ្រូតឿ មកអប់រំណែនាំ និងធ្វើកិច្ចសន្យា ។

ការហៅមកអប់រំណែនាំនេះ ក្រោយក្រុមគ្រូតឿនេះ បាននាំគ្នាផលិតវីដេអូស្លៀកសម្លៀកបំពាក់ឯកសណ្ឋានពេទ្យ ដោយមានការរុញគ្រែពេទ្យថែមទៀត ដែលមានន័យ រើសអើង ចំពោះអ្នកជំងឺអេដស៍ ។

ការលើកឡើងរបស់លោក នេត ភក្ត្រានេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពបើកសិក្ខាសាលា «ផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍» នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕

To Top