ព្រះមហាក្សត្រី ៖ សម្តេចតេជោ គឺជាអគ្គមគ្គទេសក៍ដ៏ឆ្នើមដឹកនាំជាតិ
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុមានព្រះរាជបន្ទូលថា មានព្រះរាជបន្ទូលថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ គឺជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ឆន្ទៈមោះមុត និងម៉ឺងម៉ាត់បំផុត ។
យោងតាមព្រះ រាជសារ ជូនសម្តេចតេជោ ហ៊ុន សែន សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ព្រះមហាក្សត្រី ជូនពរសម្តេចប្រកបដោយ បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិ កម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។
សម្តេចព្រះមហាក្សត្រី កោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ឆន្ទៈមោះមុត និងម៉ឺងម៉ាត់បំផុត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ និងការអភិវឌ្ឍជាតិមានភាពរីកចម្រើនលើ គ្រប់វិស័យ ជាពិសេសបានលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជារាស្ត្រ ក្នុងសង្គមជាតិ និងលើកតម្កើង កិត្យានុភាពជាតិនៅលើឆាកជាតិ និងអន្តរជាតិ៕









