ធនាគារជាតិ ដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារ៣
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារចំនួន៣ ។
ធនាគារទាំង៣នោះរួមមាន៖ ១- ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក , ២- ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និង ៣ ធនាគារ អេចអេច (ខេមបូឌា) ម.ក ដោយផ្អែកលើ អនុលោមភាពដែលកំណត់ក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ធនាគារជាតិនៃកម្ពុជា បានសម្រេចតែងតាំងក្រុមហ៊ុន រីចន៍ & ផាតនើរ ជាអ្នកជម្រះបញ្ជី ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក និងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ជាអ្នកជម្រះបញ្ជី ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក
ដែលក្រុមហ៊ុនទាំងពីរនេះ នឹងបន្តនីតិវិធីជម្រះបញ្ជីតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចាប់ពីថ្ងៃតែងតាំងតទៅ ៕




