Feature

ក្រសួងបរិស្ថាន ពង្រីកកិច្ចសហការ ជាមួយអ្នកស្រឡាញ់បរិស្ថាន ដើម្បីបង្ក្រាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានទទួលជួប លោក ម៉ា ចិត្រា និងក្រុមការងារ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រីកការគ្រប់គ្រង ធនធានធម្មជាតិ តារយៈពង្រីកកិច្ចសហការ រវាងមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយ ដែលជាការការចូលរួមដ៏សំខាន់ថែមទៀត ក្នុងការរួមគ្នាពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាបាននូវការការពារ និងអភិរក្សព្រៃឈើប្រកប ដោយនិរន្តរភាពនៅកម្ពុជា ។

ចំណុចសំខាន់ៗនៃកិច្ចសហការនេះ គឺជាយុទ្ធសាស្រ្ត ចំនួន២ រួមមាន ៖ .១ ដែលជាជំហានទី២ នៃការអនុវត្តសសរស្តម្ភទី២ »ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន។

ក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការសង្គមស៊ីវិល ភាគីពាក់ព័ន្ធ ជាពិសេស អ្នកស្រឡាញ់បរិស្ថាន និងសហគមន៍មូលដ្ឋាន ដែលបានរួមសហការយ៉ាងសកម្ម ជាមួយមន្ត្រីឧទ្យានុរក្ស ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានមានប្រសាសន៍ថា កិច្ចសហការនេះបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា៕

To Top