Feature

មន្ទីរសុខាភិបាលខេត្តកណ្តាល ចុះស្រាវជ្រាវ ករណីគ្រូពេទ្យសង្គ្រោះបឋម លើក្មេងស្រីម្នាក់

ភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល ធ្វើការចុះស្រាវជ្រាវ លើករណីលោកគ្រូពេទ្យម្នាក់ ធ្វើការសង្គ្រោះបឋមលើក្មេងស្រីម្នាក់ ដែលធ្វើឱ្យមានការរិះគន់ ក្រោយឃើញសកម្មភាព ប៉ះពាល់លើចំណុចសំខាន់ (សុដន់)។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកណ្តាល បានឱ្យដឹងថាថ្មីៗនេះ បានឱ្យដឹងថា មានព័ត៌មានមួយ បាននិងកំពុងចែកចាយលើបណ្តាញសង្គម ស្តីអំពីសកម្មភាពផ្តល់ការ សង្គ្រោះបឋម ដល់អ្នកជំងឺម្នាក់ ភេទស្រី អាយុ ១៧ឆ្នាំ ដោយលោកគ្រូពេទ្យ បំរើការងារនៅមណ្ឌលសុខភាពសិត្បូ ដែលរងការ រិះគន់ថា «មិនត្រឹមត្រូវតាម បច្ចេកទេសវេជ្ជសាស្ត្រ» នោះ ។

ក្រោយទទួលព័ត៌មាននេះភ្លាម មន្ទីរសុខាភិបាលខេត្ត បានចាត់ក្រុមការងារជំនាញ សហការជាមួយគណៈ គិលានុបដ្ឋាក ចុះធ្វើការស្រាវជ្រាវ និងពិនិត្យលើករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត ។ ប្រសិនបើការសង្គ្រោះបឋមនោះ ពិតជាមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ស្ត្រី មន្ទីរសុខាភិបាល នឹងចាត់វិធានការ តាមបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន ៕

To Top