Feature

រដ្ឋមន្រ្តីបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីធានាថា ការអភិវឌ្ឍដើរទន្ទឹមគ្នា នឹងការការពារបរិស្ថាន

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះរាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ហើយ ក្រសួងបរិស្ថាន បន្តផ្តល់កិច្ចសហការ និងការសម្របសម្រួល ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នា នឹងការការពារបរិស្ថាន។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងបែបបនេះ ក្នុងឱកាសទទួលជួប សម្តែងការគួរសម និងរាយការណ៍ការងារអំពីវឌ្ឍនភាព នៃគម្រោងបណ្តាញខ្សែកាប្លិ៍អុបទិក លើគោកនៅប្រទេសកម្ពុជា និងគម្រោងបណ្តាញខ្សែកាប្លិ៍ ក្រោមបាតសមុទ្រ AAE-1 ដឹកនាំដោយលោក He Leping អគ្គនាយកក្រុមហ៊ុនCFOCN នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព គឺក្រសួងបរិស្ថាន តែងតែផ្ដល់ការគាំទ្រជានិច្ច ដល់គម្រោងវិនិយោគទាំងឡាយណានៅកម្ពុជា ហើយជាមួយគ្នានេះក្រសួងក៏ពង្រីកដៃគូជាមួយដៃគូសហការជាតិ និងអន្តរជាតិ សហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីការពារបរិស្ថាន និង ធនធានធម្មជាតិ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងស្រមតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញទុនអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែង។

ក្នុងឱកាសនោះ លោក He Leping អគ្គនាយកក្រុមហ៊ុនCFOCN បានថ្លែងអំណរគុណចំពោះការគាំតញរនិងលើកទឹកចិត្តពីក្រសួងបរិស្ថាន និងបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំគ្រប់គ្រងវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបាន គាំទ្របន្ថែមទៀត ចំពោះក្រុមហ៊ុនវិនិយោគបច្ចុប្បន្ន ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន៕

To Top