Feature

វិទ្យាស្ថាន PIPV នៅខេត្ត​ព្រៃវែង ផ្តល់អា​ហារូបករណ៍ជិ​ត ១ពាន់ក​ន្លែង​លើជំនាញ​ចំនួន១០ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ​

ព្រៃវែង៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង(PIPV) នៃក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជី​វៈ បានផ្ដល់​ឱកាស​អាហារូបករណ៍ស​រុប ១ ៣០០​កន្លែង​លើមុខជំនាញចំនួន​ ១០ ជា​មួយ​និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជា​រៀង​រាល់​ខែ​សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពីរាជរដ្ឋាភិបាល។

បើតាមវិទ្យាស្ថាន PIPV បានឱ្យដឹងថា ជំនាញទាំង១០ នោះរួមមាន​ ការងារកំបោរ, ការដំឡើងបណ្តាញអ​គ្គិសនីក្នុង​អគារ, ការផ្សារ​អគ្គិ​សនី, សេវា​កម្ម​សម្អាង​កាយ, សេវា​កម្ម​បរិក្ខារ​ត្រជាក់​ក្នុងគេ​ហ​ដ្ឋាន,​ ការ​ថែ​ទាំ និង​ជួស​ជុល​រថយន្ត, ធុរកិច្ច​ភេសជ្ជៈ, ការកែ​ច្នៃ​បន្លែ និង​ផ្លែ​ឈើ, សេ​វាកម្ម​កាត់​សក់​បុរស និងការធ្វើ​ម្ហូបខ្មែរ ។

​​វិទ្យាស្ថានក៏បានបញ្ជាក់ផងដែរថា​ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពី​គ្រួសារក្រីក្រ និង​ពលរដ្ឋ​ទូទៅ​សរុប ៥ ៩១៨នាក់ ដែល​ទទួល​បាន​អាហា​រូបករ​ណ៍​លើ ១០មុខ​ជំ​នា​ញ ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ ១,៥លាននាក់​របស់​សម្ដេច​ធិ​ប​តី ក្នុង​នោះ​មាន​យុវជនដែ​លមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ៤ ៨៤៩នាក់។

បន្ថែមពីលើនេះវិទ្យាសា្ថនគ្រោងនឹងបើកវគ្គ​​សិក្សាថ្មី នឹង​ចាប់ផ្តើមចុះឈ្មោះ​​ចូលរៀនចាប់​​ពីថ្ងៃជូនដំ​ណឹង​នេះតទៅ​ ដើម្បីទទួលបាន​អាហារូប​ករណ៍​សិក្ខា​កាមអា​ចទាក់ទង​​សាកសួរព័ត៌​មានបន្ថែម​តាមរយៈ​​ទូ​រ​សព្ទលេខ ០១២ ៧៧២ ០៣៧/ ០៨៨ ៥៦០០ ៦០៦/ ០៩៣ ៤១៦ ៣៤៣ ឬអ​ញ្ជើញ​​មកទី​តាំង​របស់​វិទ្យាស្ថាន​ PIPV ដែលស្ថិត​នៅ​ខាង​ត្បូង មន្ទីរ​អប់​រំយុវ​ជន និង​កីឡាខេត្ត “អតី​តសាលាបំពេញវិជ្ជា​រៀបរ​យ​ខេត្ត” រៀងរា​ល់ម៉ោងធ្វើកា​រ៕

To Top