ព័ត៌មានជាតិ

សម្ដេចធិបតី ក្រើនរំលឹកគ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាពសិក្សា ដើម្បប្រកួតជែង អត់រៀន ក៏បានសញ្ញាបត្រ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអប់រំទាំងអស់ កុំទម្លាក់គុណភាពិក្សា ដើម្បីប្រកួតប្រជែង ពិសេសអត់រៀន ក៏បានសញ្ញាបត្រ។

ការក្រើនរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា សាលាដើរបានតួនាទីយ៉ាងសំខាន់ ដែលបានរៀបនៃការបង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា ទម្ងន់ នៃកម្រិតកម្មវិធិសិក្សា ដែលមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងសិស្សចេញទៅឥរិយាបទធ្វើការបន្ត។

សម្តេចធិបតី បន្ថែមថា សញ្ញាបត្រ និងកម្រិតពិន្ទុ មិនមែនជាកត្តាកំណត់ភាពជោគជ័យសម្រាប់ការងារ និងជីវិតនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ធនធានមនុស្សយើង ពឹងលើយើងហើយ ប្រទេសជាតិយើងពឹង លើយើងហើយ រដ្ឋាភិបាលត្រឹមដាក់ចេញគោលនយោបាយ ពង្រឹងធនធានមនុស្ស ធ្វើយ៉ាងមិច គឺពឹងលើស្ថាប័នអប់រំ គ្រឹស្ថានអប់រំ ឯកជន រដ្ឋ ។ ហើយសូមកុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង បារម្ភបំផុត គុណភាព ដើម្បីប្រកួតប្រជែង អត់បានចូលរៀន ក៏បានសញ្ញាបត្រ នេះបញ្ហា»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំបន្តលើក កម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើក កម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ដោយផ្តោតលើវិធីសាស្ត្របង្រៀន កម្មវិធីបង្រៀន និងសម្ភារ បរិក្ខារ ឱ្យបានសមស្របនឹងចក្ខុវិស័យនៃការអប់រំសតវត្សទី២១។ ទន្ទឹមនេះ ត្រូវបន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថាន ជាពិសេសការរៀបចំឱ្យមានបណ្ណាល័យ ដែលបើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាទំនើប និង ឯកសារគ្រប់គ្រាន់ សម្រាប់ការសិក្សារៀនសូត្រ និងការស្រាវជ្រាវ នៅតាមគ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន៕

To Top