Feature

ករណីរោងចក្រវើរីណូ ៖ គ្រប់ភាគីឯក​ភាគ្នា ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ហើយកម្មករ​ឯក​ភាព​នឹង​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​នេះ

ភ្នំពេញ៖ បន្ទាប់ពីម​ន្ត្រីជំនាញ​ នៃក្រសួ​ងការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ បានចុះ​សម្រប​សម្រួល​ករណី​កម្ម​ករនិ​យោជិត​នៃក្រុមហ៊ុន វើរីណូ មេនូ​ហ្វេកឆឺរីង ឯ.ក ដែល​បាន​ធ្វើកូដកម្ម និង​បិទផ្លូ​វចេញ-ចូល​រោងចក្រ កាល​ពីថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធទាំ​ងអស់បាន​ឯក​ភា​ពលើ ៦ចំណុច ដោយចូលធ្វើការវិញនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ។

អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តា​លវិជ្ជាជីវៈ លោក ស៊ុន មេសា មានប្រ​សាសន៍ថា ក្រសួងការងារ តែងតែផ្តល់​អា​ទិភាពដ​ល់​ការសម្រប​សម្រួលដោ​យស​ន្តិវិធី និង​ការសន្ទនារវាងភាគីពាក់ព័ន្ធ ដើម្បីស្វែងរ​កដំ​ណោះ​ស្រា​យដែល​អាចទទួ​លយក​បាន។ ការឯក​ភាពលើ ៦ចំណុច​នេះ គឺជាជំហា​នសំខាន់មួយ​ក្នុងការរក្សា​ស្ថិរភាព​ទំ​នាក់​ទំនងកា​រងារ ការពារផលប្រយោជ​ន៍ស្របច្បា​ប់​របស់​​កម្មករ និងធានា​និរន្តរភាព​នៃការផលិ​តរប​ស់​ស​ហគ្រា​ស។ ក្រសួងនឹ​ងបន្តតាម​ដានកា​រអនុវត្ត​ការឯកភាព​នេះ​យ៉ាង​ជិតស្និ​ទ្ធ។

យោងតាមស្មារតីកិច្ចប្រជុំ ចំណុចសំខាន់ៗដែលបានឯកភាព គឺស​ហជី​ព​មូ​លដ្ឋាន និងកម្មករនិយោជិត នឹងចូលបំពេ​ញ​ការ​ងា​រ​តាម​​តួនាទីរៀងៗខ្លួនជាធម្មតាវិញ ព្រមទាំងអនុវត្តសិទ្ធិ និង​កាត​ព្វកិច្ចស្រ​បតាម​​ច្បាប់ស្ដីពីការងារ ច្បាប់​ស្ដីពី​សហ​ជីព លក្ខ​ន្តិកៈ និងបទ​បញ្ជា​ផ្ទៃក្នុងរ​បស់ក្រុមហ៊ុន។

ជាមួយគ្នានេះ ក្រុមហ៊ុនបានឯកភាពពិនិត្យ និងកែលម្អកា​រ​គ្រ​ប់​គ្រង​ផ្ទៃ​ក្នុង ដោ​យប្រធានរដ្ឋបាលក្រុមហ៊ុន នឹង​កែ​ប្រែ​ឥរិ​យាបទ និងរបៀប​របបធ្វើការ​ងារក្នុង​រយៈ​ពេល៣​ខែ។ ក្នុង​ករណី​មិនមា​នការកែល​ម្អដូចកា​រឯកភាព ក្រុម​ហ៊ុ​ននឹងអនុវ​ត្តតាមខ្លឹម​សារដែ​លបា​នព្រ​ម​ព្រៀង​រួម​គ្នា​។

លើសពីនេះ ក្រុមហ៊ុន​ក៏បានឯកភា​ពណែនាំផ្នែករដ្ឋ​បាល និង​គ​ណនេ​​យ្យ ឱ្យពិនិត្យ​ការគណ​នា និង​ការទូទា​ត់​​ប្រា​ក់​ឈ្នួ​លជូនកម្ម​ករនិយោជិ​តឱ្យបានត្រឹ​មត្រូវ។

ទន្ទឹមនឹ​ងនេះ ក្រសួ​ងការងារ ​និង​បណ្ដុះប​ណ្ដាលវិ​ជ្ជាជីវៈ នឹង​ចាត់​ឱ្យ​នាយ​ក​ដ្ឋានអធិ​ការកិច្ចកា​រងារ ចុះធ្វើ​អធិការ​កិច្ច​ពិ​សេស ដើ​ម្បីពិនិត្យ និង​តាមដាន​ការអនុ​វត្តច្បាប់កា​រងា​រ​នៅ​ក្រុ​មហ៊ុននេះ។

បច្ចុប្បន្ន កម្មករនិយោជិ​តភាគច្រើន​បានឯកភា​ពនឹង​ចូល​បំ​ពេញការងា​រវិញ​នៅនេះ ស្របតា​មការព្រម​ព្រៀង​ដែល​ភាគី​ទាំងអស់​បានសម្រេ​ចរួមគ្នា ខណៈក្រសួ​ងកា​រ​ងា​រ និងបណ្ដុះប​ណ្ដាលវិ​ជ្ជាជីវៈ នឹង​បន្តតា​ម​ដាន និង​សម្រប​សម្រួល ដើម្បីធានា​ឱ្យការអនុវ​ត្តការឯ​កភា​ពទាំ​ង ៦ចំណុ​ចប្រព្រឹត្តទៅ​​ដោយរលូន និងស្រ​បតាមច្បាប់៕

To Top