គណៈមេប្រយោគទូទាំងប្រទេស កំពុងមមាញឹកដឹកបញ្ជូន ហឹបវិញ្ញាសា ទៅតាមបណ្ដាខេត្ត
ភ្នំពេញ ៖ គណៈមេប្រយោគ ទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅព្រឹកថ្ងៃទី៧ សីហា កំពុងមានភាពមមាញឹក រៀបចំហឹបវិញ្ញាសាដឹកជញ្ជូនទៅកាន់បណ្ដាខេត្ត ។

ក្រសួងអប់រំបានឱ្យដឹងថា ការដឹកជញ្ជូននេះ ត្រូវបានធ្វើឡើង យ៉ាងហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រចាំអំពើពុករលួយ ។ តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រិរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។
ក្រសួងអប់រំ ក៏ថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសា ទៅតាមបណ្ដាខេត្តនានា៕










