ហឹប វិញ្ញាសា ប្រឡងបាក់ឌុប បានដឹកជញ្ជូនទៅរក្សាទុក នៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមម៉ោង១៣:៥ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ហឹប វិញ្ញាសា សម្រាប់ ដំណើរ ការ សំណេរ នៃ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យ ប្រឡង៖ ១០ សីហា ២០២៦ ត្រូវ បាន ដឹក ជញ្ជូន ទៅ រក្សា ទុក នៅតាម រដ្ឋបាល សាលា រាជធានី-ខេត្ត ប្រកប ដោយ សុវត្ថិភាព ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នារសៀលថ្ងៃទី៧ សីហា ថា «ក្នុង ដំណើរ ការ នៃ ការ ទុក ដាក់ ហឹប វិញ្ញាសា នេះ មានការ ចូលរួម ពិនិត្យ យ៉ាង ហ្មត់ ចត់ ដោយ ស្មារតី ទទួល ខុស ត្រូវ ខ្ពស់ពី សំណាក់ គណៈមេ ប្រយោគ គណៈកម្មការ អប្បមាទ ទូទាំង ប្រទេស អនុគណៈកម្មការអប្បមាទទូទាំង ប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរ ដែនដី ពាក់ព័ន្ធ ដើម្បី រក្សា បាន នូវ ស្តង់ ដា នៃ ការ ប្រឡង ប្រកប ដោយ ប្រសិទ្ធភាព ខ្ពស់»។
សូមបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី៨៤,៧៣៥នាក់)៕










