ARDB រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារក្នុងឆមាសទី១ និងផែនការការងារ ឆមាសទី២ ឆ្នាំ២០២៦
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB)បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំARDB ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំ រំកិលរបស់ធនាគារ។

កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកARDB ឯកឧត្តមអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។

នាឱកាសនោះឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំ ដល់សហការីក្រោមឱវាទ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ តាមរយៈការពិនិត្យឡើងវិញ នូវរបៀប នៃការអនុវត្តន៍ការងារ ពង្រឹងស្តង់ដារការងារ និងបង្កើននូវគំនិតបង្កើតថ្មីបន្ថែមទៀត សំដៅជំរុញឱ្យការផ្តល់សេវាកម្មនិងផលិតផលរបស់ធនាគារ បានកាន់តែល្អប្រសើរដល់អតិថិជន ។

សូមបញ្ជាក់ថាកិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។












