ឧត្តមសេនីយ៍ទោ ហេង រតនា ពឹងពាក់មេធាវី ការពារក្តីឱ្យម្តាយ និងកូនស្រី១៣ឆ្នាំ ស្លាប់ក្នុងគ្រោះចរាចរណ៍ បង្កឡើង ដោយលោក ទ្រី សក្កដា
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថា លោកបានពឹងពាក់មេធាវីមកការពារក្តី ឱ្យម្តាយនិងកូនស្រីវ័យ១៣ឆ្នាំ ស្លាប់ក្នុងគ្រោះចរាចរណ៍ បង្កឡើងដោយលោក ទ្រី សក្កដា បើកបររថយន្តដោយ មានសារធាតុញៀនក្នុងខ្លួន ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៨ សីហានេះ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានបញ្ជាកក់ថា លោកបានពឹងពាក់មេធាវីប្រចាំផែនចរាចរណ៍ គឺលោកមេធាវី ម៉ី រាត្រី និងលោកមេធាវី ទឹម ហេងលី ដើម្បីរៀបចំពាក្យបណ្តឹង និងការពារសិទ្ធិឱ្យភាគី ជនរងគ្រោះដោយស្មគ្រចិត្ត មិនគិតកម្រៃ នៅក្នុងករណីលោក ទ្រី សក្កដា បើកបររថយន្តដោយ មានសារធាតុញៀនក្នុងខ្លួន ហើយបើកបរបង្ក ឱ្យមានគ្រោះថ្នាក់ បណ្តាលឱ្យម្តាយរងរបួសធ្ងន់ និងកូនស្រីបានស្លាប់ បាត់បង់ជីវិតគួរឱ្យអាណិត និងសង្វេគបំផុតនោះ ជាផ្លូវការ ដោយមិនឱ្យរួចខ្លួនឡើយ ៕
















