Feature

ពិធីប្រកាស ប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ នៅរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការអញ្ជើចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរីគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៥ លោកអធិការដ្ឋានក្រុង ស្រុកទាំង៥ មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ឃុំសង្កាត់ និងអតីតយុទ្ធជន និវត្តជនជាច្រើននាក់ ៕ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top