Feature

ក្រសួងអប់រំ នឹងចាត់វិធានការណ៍បេក្ខជន ៣រូប ប្រើនាឡិការវៃឆ្លាត ក្នុងបន្ទប់ប្រឡង នៅមណ្ឌលប្រឡងហ៊ុនសែនចេក ខេត្តស្វាយរៀង

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ នៅវេលាម៉ោងទី២នៃដំណើរការសំណេរ ពេលរសៀល នៅមណ្ឌលប្រឡងហ៊ុនសែនចេក ខេត្តស្វាយរៀង មានករណីចាប់បានបេក្ខជនចំនួន៣រូប នាំចូលទៅក្នុងបន្ទប់ប្រឡងនូវនាឡិកាវៃឆ្លាត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា «បេក្ខជនត្រូវបានកត់ត្រា ក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក (នាឡិកាវៃឆ្លាត) ដែលបេក្ខជនទាំង៣រូប បាននាំចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីនេះតាមគោលការណ៍ជាធរមាន»។

ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹក ដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗ ទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។

To Top