បេក្ខជនប្រឡង មកពីបណ្តាខេត្តមួយចំនួន មានបញ្ហាសុខភាព នៅព្រឹកថ្ងៃទី២

ភ្នំពេញ ៖ ក្នុងដំណើរការប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី២នេះ ដែលត្រូវជាថ្ងៃទី១១ សីហា មានបេក្ខជនមកពីបណ្តា ខេត្តមួយចំនួនមានបញ្ហា សុខភាព ។ ប៉ុន្តែទោះបីជាយ៉ាងណាបេក្ខជន មួយចំនួន នៅតែបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែ ពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អ ប្រសើរក្នុងការប្រឡង៕





















