ប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ បេក្ខជនអវត្តមានជាង១ពាន់នាក់ , បញ្ហាសុខភាព១៨៨នាក់ , បោះបង់ការប្រឡង៥នាក់ គ្រុនឈាម១២នាក់ និងគ្រោះថ្នាក់ចរាចរណ៍៣នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាប្រកាសថា បើតាមរបាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី២នេះ បេក្ខជន ជនអវត្តមានចំនួន១ ៣៤០នាក់ (ស្រី៥០២នាក់) ស្មើនឹង០,៨៨ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១៣៥នាក់ (ស្រី៤០៧នាក់) បេក្ខជនចំណេះទូទៅចំនួន២០៥នាក់ (ស្រី៩៥នាក់)។

បេក្ខជនដែលមានបញ្ហាសុខភាព១៨៨នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន៥នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន១២នាក់ និងគ្រោះថ្នាក់ចរាចរណ៍៣នាក់។

ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាព១៥នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡង ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕














