Feature

ក្រុម AOT-KH ចុះសង្កេតការណ៍ នៅចំណុចសាលាបឋមសិក្សាតេជោមរកត

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សា តេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គួររំលេចផងដែរថា សាលាបឋមសិក្សាតេជោមរកត គឺជាទីកន្លែងផ្តល់ការអប់រំដល់កុមារ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០២៥ បានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ តាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm មកលើទីតាំងស៊ីវិល ដែលបានបំផ្លិចបំផ្លាញខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ទើរតែទាំងស្រុងនូវអគារ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដែលធ្វើឱ្យកុមារតូចៗទាំងអស់នៅទីនោះ នៅតែមិនអាចចូលរៀនវិញបានរហូតមកដល់សព្វថ្ងៃនេះ៕

To Top