ការប្រឡងមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ក្នុងរយៈពេល២ថ្ងៃមកនេះ បានបិទបញ្ចប់ដោយជោគជ័យ ។
ក្រោយបញ្ចប់ការប្រឡងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈប្រយោគ និងការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងគ្រប់ភាគីទាំងអស់ក្នុងដំណើរការសំណេរ ។
លោកបន្តថា ភាពជោគជ័យ នៃការប្រឡងបាក់ឌុប ក្រោមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន បានមកពីការគោរពបទប្បញ្ញត្តិរបស់បេក្ខជន ការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធទាំងអស់៕
