Feature

ហឹបដុំសន្លឹកកិច្ចការ របស់បេក្ខជន ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យ និង ទទួលហឹបដុំសន្លឹកកិច្ចការ របស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិតាមបណ្ដារាជធានី-ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិជាបណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត គណៈកម្មការអប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ។

ក្នុងដំណើរការសំណេរនៅ តាមមណ្ឌលប្រឡងនីមួយៗ ប្រព្រឹត្តទៅដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាបានយ៉ាងត្រឹមត្រូវ។

គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស បានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ ដោយមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

សូមជម្រាបថា ក្រសួង បានកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅទូទាំងរាជធានី-ខេត្ត៕
គេហទំព័រ និងបណ្ដាញស

To Top