Feature

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាក្មេងទំនើង ៥នាក់ ក្រោយបង្កហិង្សា វាយតប់គ្នាទៅវិញទៅមក ប្រដាប់ដោយប្រើ ដាវ,ដុំថ្ម, ដងឆ័ត្រ និងដំបង និងវាយបំផ្លាញម៉ូតូរបស់គូទំនាស់ នៅចំណុចស្ថានីយ៍ប្រេង TOTAL ផ្លូវជាតិលេខ១ ។ 

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ តាមរយៈបណ្ដាញសង្គមថាមានករណីហិង្សា បង្កឡើងដោយជនសង្ស័យជាក្មេងទំនើង២ក្រុម មធ្យោបាយដោយម៉ូតូជាច្រើនគ្រឿង (ចម្រុះម៉ាក) ក្នុងនោះក្រុមទី២ មានព្រះនាម បាញ់ស៊ុង កាហ្វេហាងចិន មានគ្នាប្រមាណ ២០នាក់ ភេទប្រុស បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក ប្រដាប់ដោយប្រើ ដាវ,ដុំថ្ម, ដងឆ័ត្រ និងដំបង និងវាយបំផ្លាញម៉ូតូរបស់គូទំនាស់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ប្រមាណ ០៤ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ស្ថានីយ៍ប្រេង TOTAL ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញសង្គម កម្លាំងការិយាល័យជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងក្រុមទី១ ចំនួន០៥នាក់ រួមមាន៖ ទី១ឈ្មោះ អេង ប្រុសដេត ភេទប្រុស, ទី២ឈ្មោះ ភូ សុភាវូធំ ភេទប្រុស ទី៣ឈ្មោះ គឹម សុខហេង ភេទប្រុស ទី៤ឈ្មោះ ចំរើន សំណាង ភេទប្រុស និងឈ្មោះ នឹម រិទ្ធានុត ភេទប្រុស រួមទាំងវត្ថុតាងមួយចំនួនទៀត បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ 

ក្រោមវិធានការជំនាញក្មេងទំនើង ទាំង៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធ ក្នុងអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។ 

ក្មេងទំនើងទាំង៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top