សម្តេចតេជោ ៖ យ៉ាងហោចត្រូវមានស្រ្តីម្នាក់ ជាប់ឆ្នោតក្នុង១ឃុំ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យ៉ាងហោចណាស់ ត្រូវមានស្រ្តីម្នាក់ជាប់ឆ្នោតក្នុង១ឃុំ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២៧ខាងមុខ ។ ការលើកឡើង របស់សម្តេចបែបនេះ បន្ទាប់ពីសម្តេចបានចុះ តាមខេត្តចំនួន២៣ខេត្តហើយ ប៉ុន្តែអត់មានស្រ្តីនៅថ្នាក់ឃុំទាល់តែសោះ ៕
