អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop, ម៉ាស៊ីន Computer Laptop, ម៉ាស៊ីន Photocopy, ម៉ាស៊ីន Projector និង ម៉ាស៊ីន Scanner ជូននាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានហិរញ្ញកិច្ច-គណនេយ្យ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង នាយកដ្ឋានលទ្ធកម្ម

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 03 គ្រឿង, ម៉ាស៊ីន Computer Laptop ចំនួន 02 គ្រឿង, ម៉ាស៊ីន Photocopy ចំនួន 01 គ្រឿង, ម៉ាស៊ីន Projector ចំនួន 01 គ្រឿង និង ម៉ាស៊ីន Scanner ចំនួន 02 គ្រឿង ជូននាយកដ្ឋាន- សវនកម្មផ្ទៃក្នុង នាយកដ្ឋានហិរញ្ញកិច្ច-គណនេយ្យ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង នាយកដ្ឋានលទ្ធកម្ម ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 18 ខែ សីហា ឆ្នាំ2026 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 01 ខែ កញ្ញា ឆ្នាំ2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:05 នាទី ថ្ងៃទី 01 ខែ កញ្ញា ឆ្នាំ2026 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕









