ព័ត៌មានជាតិ

ដំណឹងមរណភាព! ឧបាសក ប៉ែត ត្រៀក ដែល ត្រូវជាឪពុកបង្កើត លោក ប៉ែត សារ៉ាត់ បានទទួលមរណភាព ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ

កំពត៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ មានទុក្ខក្រៀមក្រំយ៉ាងក្រៃលែងដោយ ឧបាសក ប៉ែត ត្រៀក ដែល ត្រូវជាឪពុកបង្កើត បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង ៦:៥៥នាទីព្រឹក ក្នុង ជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

សព ឧបាសក ប៉ែត ត្រៀក តម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅ គេហដ្ឋានសព ស្ថិតនៅក្នុងភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់ លោក លោកស្រី ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដើម្បីចូលរួមក្នុងពិធីបុណ្យសព ឧបាសក ប៉ែត ភ្នែក តាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕

លេខទូរស័ព្ទទំនាក់ទំនង៖ លោក ប៉ែត សារ៉ាត់ 017 999 144

To Top