រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ផ្ញើរសារចូលរួមរំលែកទុក្ខ ជូនលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ចំពោះមរណភាពលោកឪពុក
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងសាធារណការនិងដឹកជញ្ជួន បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ ដោយ ឧបាសក ប៉ែត ត្រៀក ដែលត្រូវជាឪពុកបង្កើត បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង ៦:៥៥នាទីព្រឹក ក្នុង ជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនមានសេចក្តី រន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងថា ឧបាសក ប៉ែត ត្រៀក ត្រូវជាឳពុកបង្កើត ឳពុកក្មេក របស់ លោក និង លោកស្រី បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨៩ឆ្នាំ
ដោយជរាពាធ។
ស្ថិតក្នុងបរិយាកាសដ៏មហាសែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយ លោក និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវ ឪពុកបង្កើត ឳពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក ឧបាសក ប៉ែត ត្រៀក ធ្លាប់មានគុណូបការៈខ្ពស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សា រៀបចំទុកដាក់ និងអប់រំ ទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ជាថ្មីម្ដងទៀត ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមលំឱនកាយឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធឧបាសក ប៉ែត ត្រៀក បានបដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


