ព័ត៌មានជាតិ

ក្រុមការងារតំបន់១ ប្រចាំរដ្ឋធានីកង់ប៊ែរ៉ា ប្រទេសអូស្ត្រាលី ផ្ញើរសារចូលរួមរំលែកទុក្ខ ជូនលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ចំពោះមរណភាពលោកឪពុក

ភ្នំពេញ៖ លោក ឈួន វិន ប្រធានក្រុមការងារតំបន់១ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ប្រចាំទីរដ្ឋធានីកង់ប៊ែរ៉ា ប្រទេសអូស្ត្រាលី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រទេសអូស្ត្រាលី- ណូវ៉លហ្សេឡង់ សូមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្ដុកក្ដួលរំជួលចិត្តឥតឧបមា យើងខ្ញុំសូម ចូលរួមរំលែកទុក្ខជូនចំពោះ លោក ប៉ែត សារ៉ាត់ សមាជិកក្រុមការងារតំបន់១ នៃក្រុមការងាររៀបចំអង្គ ការចាត់តាំងយុវជនគណបក្ស ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ អំពីដំណឹងដ៏ក្រៀមក្រំបំផុតនៃការបាត់បង់ ឧបាសក ប៉ែត ត្រៀក ត្រូវជាឪពុកបង្កើត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត របស់លោក បានទទួលមរណភាព នៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាស ប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ជាអនេកនេះ យើងខ្ញុំទាំងអស់ សូមចូលរួម សម្តែងនូវសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ បំផុតជាមួយ លោក ប៉ែត សារ៉ាត់ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ ឪពុកបង្កើត នៃក្រុមគ្រួសារ ជាទីស្រលាញ់ ព្រមទាំងជាគម្រូល្អរបស់ក្រុមគ្រួសារ ដែលពោរពេញដោយគុណធម៌ សព្វគ្រប់បែបយ៉ាង និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការថែរក្សាអប់រំទូន្មានប្អូនៗក្មួយៗឱ្យក្លាយជាទៅជាពលរដ្ឋ លួ របស់សង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធឧបាសក ប៉ែត ត្រៀក សូមបានទៅកាន់ សុខគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top