Feature

លោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ អញ្ជើញចូលរួម ក្នុងពិធីវេទិកា គ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធី វិនិយោគរយៈពេល៣ឆ្នាំ(២០២៧.២០២៩)

ពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំងមឿង នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំវេទិកា ពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធី វិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ។

វេទិកានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមពីលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ព្រមទាំងលោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកក្រគរ និងមន្ត្រីពាក់ព័ន្ធ ។

វេទិកាពិគ្រោះយោបល់នេះ មានគោលបំណងប្រមូលធាតុចូល មតិយោបល់ និងសំណើពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការកែលម្អ និងរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឱ្យឆ្លើយតបទៅនឹងតម្រូវការ និងអាទិភាព នៃការអភិវឌ្ឍនៅមូលដ្ឋាន ។
តាមរយៈការចូលរួមពិគ្រោះយោបល់ ពីរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ កម្មវិធីវិនិយោគនេះ ត្រូវបានរំពឹងថា នឹងក្លាយជាផែនការ សំខាន់មួយ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការផ្តល់សេវាសាធារណៈ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

អត្ថបទនេះ÷ ខេម៉ា / ដើមអម្ពិល

To Top