អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យការដាក់អំពូលសូឡា បំភ្លឺប្រភេទ Solar LED នៅលើស្ពានបេតុងថ្មី នៅឃុំលាច ស្រុកភ្នំក្រវាញ

ពោធិ៍សាត់÷លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ ការដាក់បង្គោលភ្លើងថ្មី និងដាក់អំពូលសូឡាបំភ្លឺ ប្រភេទ Solar LED ចំនួន ១៨បង្គោល នៅលើស្ពានបេតុងថ្មី ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ សម្រាប់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ស្ពានបេតុងឆ្លងស្ទឹងពោធិ៍សាត់មួយខ្សែបណ្តោយប្រវែង ១៤៤ ម៉ែត្រ នឹង ទទឹងប្រវែង ១០ ម៉ែត្រនេះ ស្ថិតនៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល



















