Feature

រដ្ឋសភា ត្រៀមរៀបចំព្រឹត្តិការណ៍ អន្តរជាតិធំៗចំនួនពីរ

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា កំពុងពន្លឿន ការងារបច្ចេកទេស និងពិធីការ ដើម្បីត្រៀម ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ។
ព្រឹត្តិការណ៍ទាំង២នោះ រួមមាន ៖ កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធ របស់សភាស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ និងកិច្ចប្រជុំក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)។

ការត្រៀមរៀបចំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដឹកនាំដោយលោក ព្រហ្ម វិរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។

កិច្ចសន្ទនាពហុភាគីសភាស្តីពីសន្តិសុខស្បៀង និងអាកាសធាតុ ៖ ពិនិត្យការរៀបចំផ្នែកបច្ចេកទេស និងភាពរលូននៃកម្មវិធី ក្នុងគោលបំណងជំរុញ និងលើកកម្ពស់របៀបវារៈការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ASEAN RAI)។

ចំពោះកិច្ចប្រជុំក្នុងក្របខ័ណ្ឌសភា ប្រើភាសាបារាំង (APF)៖ ពិនិត្យផែនការសកម្មភាព សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និង ទំនាក់ទំនង ព្រមទាំងកិច្ចប្រជុំបណ្តាញសមាជិកសភា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល៕

To Top