លោកបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ ធនាគារវឌ្ឍនៈ លើកាលានុវត្តភាព នៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ សហគ្រាសក្នុងវិស័យកសិកម្ម និងហិរញ្ញប្បទានបៃតង

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារវឌ្ឍនៈ (Vattanac Bank) ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងពិនិត្យលទ្ធភភាពកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការគាំទ្រសហគ្រាស ក្នុងវិស័យកសិកម្ម ការជំរុញហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាលនៃធនាគារ ARDB៕

កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មក្នុងវិស័យកសិកម្ម ការគាំទ្រការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព ការជំរុញហិរញ្ញប្បទានបៃតង ព្រមទាំងការស្វែងរកយន្តការសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដែលអាចគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន។
ក្នុងនោះ ស្ថាប័នទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ផងដែរ៕















