Feature

អាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា ដើម្បីសុខភាព និងកាយសម្បទារឹងមាំ

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន នាចុងសប្តាហ៍ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP RUNNING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។

នេះជាសប្តាហ៍ទី៤ហើយ ដែលសកម្មភាពដ៏មានសារៈប្រយោជន៍នេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញសុខភាព និងកាយសម្បទា របស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។

សកម្មភាពហាត់កីឡានេះ មិនត្រឹមតែជាការលើកកម្ពស់សុខភាពផ្លូវកាយប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវចំណងមិត្តភាព និងសាមគ្គីភាព រវាងកងកម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋផងដែរ។ តាមរយៈការរត់ហាត់ប្រាណរួមគ្នា ប្រជាពលរដ្ឋ បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន និងសង្គមជាតិ។

កម្មវិធី GRKPP RUNNING ត្រូវបានគេមើលឃើញថា ជាគំរូដ៏ល្អមួយ ក្នុងការលើកទឹកចិត្ត ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យងាកមកចាប់អារម្មណ៍ លើការហាត់ប្រាណជាប្រចាំ ដែលជាកត្តាចាំបាច់សម្រាប់ជីវិតរស់នៅ ប្រកបដោយគុណភាព។ 

ការបន្តសកម្មភាពនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសហគមន៍មួយ ដែលមានសុខភាពល្អ និងរឹងមាំ៕

To Top